03 September 2010

iPod nano ថ្មីបានមកដល់ហើយ

នេះគឺជា iPod nano សេរីថ្មីជាប្រភេទ Multi-Touch វាមានរូបរាងតូចស្រាល និងមានពណ៍ដ៏ស្រស់
ស្អាត ហើយថែមទាំងងាយស្រួល យកតាមខ្លួនថែមទៀតផង ដោយគ្រាន់តែកៀបវាជាប់នឹងសំ
លៀកបំពាក់របស់លោកអ្នក។

ចំនែកឯតំលៃវិញគឺ iPod nano 8GB តំលៃ149ដុល្លានិង iPod nano 16GB តំលៃ179ដុល្លា។
[ ... ]

02 September 2010

កម្ពុជានឹងសង់អគារខ្ពស់ជាងគេ​នៅអាស៊ី

 (អគារ Burj Khalifa)
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថាលោកបានផ្តល់
សេចក្តីអនុម័ត លើផែនការមេ (master plan) សំរាប់ការសាងសង់អគារ កំពស់555ម ហើយដែលខ្ពស់
ជាងគេនៅអាស៊ី មានចំងាយប្រហែល1គម ពីព្រះបរមរាជវាំង។

លោកទូច សំណាង ជាប្រធានគំរោងបាននិយាយថា ក្រុមហ៊ុននឹងត្រូវចំណាយ200លានដុល្លា សំរាប់
ជំហានដំបូង ប៉ុន្តែគំរោងនេះកំពុងសិក្សាដោយអ្នកជំនាញនិងក្រសួងនានា។ គាត់បានបន្ថែមថាវានឹង
បញ្ចូលនូវ មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារ ខុនដូរ (apartments) និងមណ្ឌលកំសាន្ត។

បច្ចុប្បន្នអគារដែលខ្ពស់ជាងគេនៅអាស៊ីគឺអគារ Taipei 101 នៅតៃវ៉ាន់មានកំពស់508ម ការសាងសង់
ចំណាយទឹកប្រាក់អស់ ប្រហែល1,6ពាន់លានដុល្លា ហើយវាគឺជាអគារ​ ដែលខ្ពស់ជាងគេក្នុង
ពិភពលោកក្នុងឆ្នាំ2004 ឥឡូវត្រូវបានយកឈ្នះដោយអគារ Burj Khalifa នៅឌូបៃដែលសាងសង់
នៅតំបន់សមុទ្រខ្សាច់ ហើយវាមានកំពស់828ម។
អគារ Taipei 101
[ ... ]

កម្ពុជាហាមការផ្សាយពាណិជ្ជកម្មថ្នាំជក់

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បាននិយាយថា សំណើរសុំអនុក្រិត្យដើម្បីការ
ហាមឃាត់ ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម ស្តីពីថ្នាំជក់និង ​ការធ្វើpromotionផ្សេងៗ ត្រូវបានលើក
មកពិភាក្សារ ក្នុងអំឡុងពេលកិច្ចប្រជុំ គណៈកម្មការត្រួតពីនិត្យថ្នាំជក់ កាលពីម្សិលមិញ ហើយនឹង
ផ្ញើរទៅ ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងពេលឆាប់ៗនេះ។
[ ... ]

iPod Touch ថ្មីពី Apple

Steve Jobs ជា CEO របស់ក្រុមហ៊ុន Apple និយាយអំពីតំលៃថ្មី សំរាប់ iPod Touch ចេញថ្មីនៅក្នុង
សន្និសិតការសែត នៅឯ San Francisco កាលពីថ្ងៃពុធ។ iPod ត្រូវបានអភិវឌ្ឍន៏បន្ថែមលើកម្មវិធី
iTunes និងកម្មវិធីដទៃទៀត។
[ ... ]

ប្រទេសក្រិចហាមជក់បារីនៅទីសាធារណៈ

 (photo: Reuters)

ច្បាប់ថ្មីដ៏តឹងរឹងគឺ ហាមជក់បារីនៅតាមទីសាធារណៈ នៅទូទាំងប្រទេសក្រិច ហើយច្បាប់នេះបាន
ចូលជាធរ មាននៅថ្ងៃពុធទី1កញ្ញានេះ។ នេះគឺជាលើកទី4ហើយ ក្នុងរយៈពេល10ឆ្នាំមកនេះ នៃកិច្ច
ខំប្រឹងប្រែង ដែលអាជ្ញាធរប្រទេសក្រិច ដែលបញ្ចេញប្រត្តិកម្មយ៉ាងខ្លាំង ចំពោះអ្នកជក់បារី ដែល
មានចំនួនដ៏លើសលប់ ក្នុងប្រទេសមួយនេះ។

យោងតាមស្ថិតិចុងក្រោយ របស់សហព័ន្ធអឺរ៉ុប គឺ42%នៃយុវជនក្រិចចេះជក់បារី​ ហើយអត្រាដ៏ខ្ពស់
បំផុតក្នុងសហព័ន្ធអឺរ៉ុប គឺប្រហែលជាមនុស្ស20,000នាក់ បានស្លាប់ដោយសារជំងឺផ្សេងៗ ដែល
បណ្តាលមកពីការជក់បារី ជាមួយនឹងការចំណាយ រហូតដល់ទៅជាង2ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ។
[ ... ]

មនុស្សយ៉ាងតិច4នាក់បានស្លាប់ដោយសារកុបកម្មពីស្បៀងអាហារ

យ៉ាងហោចណាស់ មនុស្ស4នាក់បានស្លាប់ និង27នាក់ផ្សេងទៀតបានរងរបួស ក្នុងអំពើកុបកម្ម
កាលពីថ្ងៃពុធ បន្ទាប់ពីរដ្ឋាភិបាលរបស់ Mozambique នៅតំបន់អាហ្វ្រិកភាគខាងត្បូង បានប្រកាស
តំឡើងថ្លៃនំប៉័ង ទឹក អគ្គីសន្នី និងទំនិញមួយចំនួនទៀត។

ការកើនឡើងនូវចំនួនអ្នកស្លាប់ មិនទាន់ច្បាស់នៅឡើយទេ ប្រភពពត៍មានក្រៅផ្លូវការខ្លះបាន
រាយការណ៏ថា មនុស្សយ៉ាងតិច10នាក់បានស្លាប់។
[ ... ]

01 September 2010

អគារថ្មីរបស់ទីស្តីការគណរដ្ឋមន្ត្រី

រូបនៅខាងស្តាំគឺជាអគារទីស្តីការគណរដ្ឋមន្ត្រី ដែលបានសាងសង់ឡើង ក្រោមជំនួយឧបត្ថម្ភរបស់
ប្រទេសចិន ដែលបានសាងសង់ឡើងមានរចនាបទបែបទំនើប។

រីឯរូបនៅខាងឆ្វេងនេះវិញ គឺជាអគារទីស្តីការគណរដ្ឋមន្ត្រីផងដែរ ដែលទើបតែសាងសង់ក្រោយ
បន្ទាប់ពីបញ្ចប់ការសាងសង់អគារទី1 នៅក្នុងរូបខាងស្តាំ។ អគារទី2នេះមានបញ្ចូលរចនាបទ បែប
ខ្មែរនិង​មានលក្ខណៈរឹងម៉ាំជាងអគារទី1។
[ ... ]

Microsoft ស្វែងរកដៃរគូរពង្រីកកម្មវិធី Search Engine នៅចិន

Microsoft Corp. កំពុងស្វែងរកដៃរគូរក្នុងប្រទេសចិន ដើម្បីក្លាយជាអ្នកផ្តល់សេវា Search Engine ធំជាង
គេក្នុងទីផ្សារប្រទេសចិន។

អ្នកបង្កើតកម្មវិធី អាចនឹងសំលឹងមើលទៅលើក្រុមហ៊ុន NetEase.com Inc. ឬ Tencent Holdings Inc.
ដែលជាក្រុមហ៊ុន ឈរនៅពីក្រោយក្រុមហ៊ុននាំមុខគេ នៅចិនផ្នែក Search Engine គឺក្រុមហ៊ុន
Baidu Inc.។

Microsoft នឹងវិនិយោគចំនួនទឹកប្រាក់ 100លានដុល្លា ទៅលើក្រុមហ៊ុនរបស់ខ្លួន នៅក្នុងប្រទេសចិន
បន្ទាប់ពីការចំណាយអស់ 40លានដុល្លាក្នុងឆ្នាំ2006។ ក្រុមហ៊ុននេះនឹងផ្តោតទៅលើផ្នែក software
cloud-computing និងgaming។
[ ... ]

31 August 2010

ភ្ញៀវទេសចរណ៏បរទេសមានការកើនឡើង12%

ប្រាសាទអង្គរវត្ត (photo: sacredsites.com)
ភ្ញៀវទេសចរណ៏បរទេសមកលេងកម្ពុជា បានកើនឡើង12% ក្នុងរយៈពេល6ខែដំបូងក្នុងឆ្នាំនេះ បើ
យោងតាមស្ថិតិ ដែលចេញដោយក្រសួងទេសចរណ៏ កាលពីពេលថ្មីៗនេះ។

នៅក្នុងរយៈពេល6ខែដំបូងក្នុងឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៏បរទេស សរុប1,221,156
នាក់និង ចំនួន1,086,518នាក់ ក្នុងរយៈដូចគ្នាកាលពីឆ្នាំទៅ។

ភ្ញៀវទេសចរណ៏មកពីអាស៊ី មានចំនួនច្រើនជាងគេ ហើយភ្ញៀវទេសចរណ៏ ដែលមកតាមប្រទេស
វៀតណាម គឺមានចំនួនខ្ពស់ជាគេ មានរហូតដល់208,667នាក់ ត្រូវជា46%នៅឆ្នាំ2009។

ភ្ញៀវទេសចរណ៏មកពីកូរ៉េខាងត្បូង ឈរនៅលំដាប់លេខ2 គឺ136,498នាក់និង ប្រហែល35%ជា
ប្រចាំឆ្នាំ។ ភ្ញៀវទេសចរណ៏មកពីមកពីជប៉ុន ឈរនៅលំដាប់លេខ3 គឺ71,107នាក់។
[ ... ]

ក្រឡាប់រថយន្តក្រុងនៅអេក្វាឌ័រស្លាប់42នាក់របួស11នាក់

រថយន្តក្រុង1គ្រឿងធ្វើដំណើរនៅភាគខាងត្បូង នៃរដ្ឋធានីរបស់ប្រទេសអេក្វាឌ័រ បានបាត់បង់ម្ចាស់
ការបណ្តាលអោយមានគ្រោះថ្នាក់កើតឡើង ហើយមនុស្ស42នាក់ បានស្លាប់រីឯ11នាក់ ផ្សេងទៀត
បានរងរបួសនៅក្នុងហេតុការនេះ។
រថយន្តក្រុងនេះបានក្រឡាប់ប្រហែលជា ម៉ោង3ៈ30នាទីព្រឹក បើតាមការអោយដឹង របស់កាកបាទក្រ
ហមអេក្វាឌ័រ។
អ្នករងរបួសរួមមាន ចាប់ពីទារកអាយុ3ខែ រហូតដល់មនុស្សចាស់អាយុ71ឆ្នាំ ដែលត្រូវបានដឹកទៅ
ព្យាបាលនៅមន្ទីពេទ្យក្នុងតំបន់។
ក្រុមស៊ើបអង្កេត កំពុងកំណត់រកមូលហេតុ ដែលបណ្តាលអោយរថយន្តក្រុងមួយនេះក្រឡាប់។
[ ... ]

30 August 2010

Microsoft លុបគំរោងបង្កើតទូរស័ព្ទ

ទូរស័ព្ទ Microsoft Kin One,
 ទូរស័ព្ទ Microsoft Kin Two,
ក្រុមហ៊ុន Microsoft បានចេញផ្សាយកាលពីខែមេសា នូវម៉ូដែលទូរស័ព្ទ Microsoft Kin One និង
 Microsoft Kin Two ដែលក្រុមហ៊ុននេះគ្រោងនឹងបង្កើត និងចេញលក់នៅលើទីផ្សារ។ ប៉ុន្តែ
គំរោងនេះ ត្រូវបានលុបចោលវិញហើយនៅពេលនេះ ដោយមិនដឹងពីមូលហេតុច្បាស់លាស់
ឡើយ។ វាអាចមកពីពិបាកនឹងប្រកួតប្រជែង នៅលើទីផ្សារពីព្រោះថាកម្មវិធីទូរស័ព្ទ ដែល
គ្រោងនឹងបង្កើតនេះ គឺមិនទំនើបប៉ុន្មាន ឡើយបើប្រៀបធៀបទៅក្រុមហ៊ុន គូរប្រកួតប្រជែង
ដូចជា Apple iPhone ឬ HTC ជាដើម។
[ ... ]

Paris Hilton ត្រូវបានចាប់ខ្លួនពីបទប្រើគ្រឿនញៀន

Paris Hilton ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃសុក្រនៅ Las Vegas ដោយសង្ស័យថានាង​មានលាក់ទុក
គ្រឿងញៀនបន្ទាប់ពីកញ្ចប់ថ្នាំមួយបានជ្រុះពីការបូបដៃរ របស់នាងនៅចំពោះមុខមន្ត្រីប៉ូលីសម្នាក់។
នាង Paris Hilton ស្ថិតក្នុងរថយន្ត Cadillac Escalade ពណ៍ខ្មៅដែលបើកបរដោយមិត្តប្រុសរបស់នាង
ឈ្មោះ Cy Waits។ មន្ត្រីប៉ូលីសម្នាក់បានធុំក្លិនកញ្ឆា ដែលភាយចេញពីរថយន្តរបស់នាងហើយនៅ
ពេលនាង​ចុះពីរថយន្តរួចថើបគ្នា កញ្ចប់ប្លាស្ទីកដែលមានថ្នាំកូកាអ៊ីន បានជ្រុះពីការបូបដែររបស់
នាង។ 
[ ... ]

27 August 2010

ជនជាតិរូស៊ីដែលរួមភេទជាមួយកុមារត្រូវបានបន្ថយទោស

(លោកAlexander Trofimovត្រូវបានចាប់ខ្លួននៅឆ្នាំ2007បន្ទាប់ពីក្មេងស្រី6នាក់ មានអាយុរពី6ដល់13ឆ្នាំ
បានប្តឹងពីបទរំលោភ, PHOTO: REUTERS)

តុលាការឧទ្ធរណ៏កាលពីថ្ងៃព្រហសត្បិ៏ ម្សិលមិញនេះបានកាត់បន្ថយទោស8ឆ្នាំចេញ ពីបទទិញផ្លូវ
ភេទពីកុមារមិនទាន់គ្រប់អាយុរ ចំនួន17នាក់រួមទាំងជនរងគ្រោះពិការត្រចៀក(ថ្លង់)ម្នាក់ផងដែរ។
នេះគឺជារឿងក្តីរំលោភផ្លូវភេទ លើកុមារដ៏ធំបំផុតនៅកម្ពុជា ដែលមិនធ្លាប់មាន។ តុលាការបានរក
ឃើញថា លោកAlexander Trofimovបានចំណាយរហូតដល់ទៅ$2000($2709)ក្នុងម្តង ដើម្បីរួមភេទជា
មួយកុមារបរិសុទ្ធ។ គាត់ត្រូវបានកាត់អោយជាប់ទោសក្នុងករណី3ផ្សេងគ្នា ដែលសរុបគឺត្រូវជាប់ឃុំ
រយៈពេល17ឆ្នាំ។
ចៅក្រមនៃតុលាការឧទ្ធរណ៏ លោកសេងស៊ីវុទ្ថាបាននិយាយថាៈ
ប៉ុន្តែដោយសារលោកAlexander Trofimov បានសារភាពទោសកំហុស ហើយបានសំដែងការស្តាយ
ក្រោយនិងដោយការយល់មិនច្បាស់ពីច្បាប់របស់កម្ពុជា។ ដូចនេះគាត់ទទួលបានការកាត់បន្ថយ
ទោស។
The Straits Times
[ ... ]

Toyota ប្រមូលរថយន្ត Corolla និង Matrix មកវិញដោយសារបញ្ហាម៉ាស៊ីន

ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថាខ្លួននឹងប្រមូលរថយន្ត ប្រហែលមួយលានគ្រឿង
មានម៉ាក Corolla និង Matrix ដែលផលិតនៅឆ្នាំ2005ដល់2008 ដើម្បីពិនិត្យមើលបញ្ហាប្រព័ន្ធភ្លើង
ដែលអាចបណ្តាលអោយម៉ាស៊ីនរថយន្តរលត់។ ការប្រមូលនេះ ក៏រួមមានរថយន្ត Pontiac Vibe
ចំនួន200,000គ្រឿងផងដែរ ដែលផលិតដោយក្រុមហ៊ុន General Motors សហការគ្នាជាមួយក្រុម
ហ៊ុន Toyota។ ក្រុមហ៊ុន Toyota Motor Sales U.S.A. Inc បាននិយាយថារថយន្តទាំងនេះត្រូវបានគេ
លក់ទៅកាន់ទ្វីប អាមេរិកខាងជើង។

កន្លងមកក្រុមហ៊ុន Toyota នៅអាមេរិក និងក្រុនហ៊ុនមួយចំនួនទៀតបានប្រមូលរថយន្តដែលខ្លួន
ផលិតមកវិញជាច្រើនលានគ្រឿង ដើម្បីពិនិត្យផ្នែកម៉ាស៊ីន ដូចជាប្រព័ន្ធហ្គាជាដើមដែលបាន
បង្ករអោយមានគ្រោះថ្នាក់ចរាចរ ជាច្រើនករណីផងដែរ នៅអាមេរិក។ ប៉ុន្តែវាហាក់ដូចជាពុំមាន
ការចាប់អារម្មណ៏ទេ សំរាប់កម្ពុជា ខណៈដែលរថយន្តភាគច្រើន នៅកម្ពុជា ជារថយន្តចាស់ៗដែល
ត្រូវបាននាំចូលពីអាមេរិក។
[ ... ]

25 August 2010

កម្ពុជាប្រើប្រព័ន្ធវីដេអូចល័តរបស់កូរ៉េ

វិបសាយមួយរបស់កូរ៉េ ផ្សាយថាកម្ពុជាបានជ្រើសប្រើសេវាកម្ម ផ្សព្វផ្សាយកម្មវិធីកំសាន្ត បែប
ឌីជិថល (digital multimedia broadcasting service) ដែលបង្កើតឡើងដោយប្រទេសកូរ៉េ ជាមួយផែន
ការជំនួញលើកម្មវិធី DMB នៅក្នុងឆ្នាំនេះ។
បច្ចេកវិទ្យានេះ គឺពឹងផ្អែកទៅលើ European digital audio broadcasting standard ប៉ុន្តែអ្នកស្រាវជ្រាវ
ជនជាតិកូរ៉េ បានយល់លើកម្មវិធី DMB ដូច្នេះអ្នកប្រើប្រាស់អាចទស្សនា ទូរទស្សន៏នៅលើទូរ
ស័ព្ទដៃរ ឬក៏ឧបករណ៏ចល័តផ្សេងទៀត។
[ ... ]

Nissan Leaf 2011 រថយន្តប្រើថាមពលអគ្គិសនី

ក្រុមហ៊ុនNissanថ្មីៗនេះ បានបង្ហាញរថយន្តប្រើថាមពលអគ្គិសនី ឬអាគុយគឺ Nissan Leafឆ្នាំ2011
ដែលមានរូបរាងដ៏សង្ហារ និងមិនធ្វើអោយខូចបរិស្ថាន។ នេះគឺជាយុទ្ធនាការផ្សព្វផ្សាយមួយដ៏
ធំ ដើម្បីឆ្នើយតបទៅនឹង គូរប្រកួតប្រជែង ផ្នែកផលិតយានយន្ត មិនបំពុលបរិស្ថាន។
យុទ្ធនាការផ្សព្វផ្សាយនេះ គេអោយឈ្មោះថា "Innovation for All" ការបង្កើរឡើងសំរាប់យើង
ទាំងគ្នា។
[ ... ]

ធ្លាក់យន្តហោះនៅចិនស្លាប់43នាក់

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង​ បានរត់ខុសផ្លូវនៅពេលកំពុងចុះចត នៅព្រលានយន្តហោះ
ថ្មីមួយនៅខាងជើងឈៀងកើតប្រទេសចិន រួចក៏ឆេះជាអណ្តាតភ្លើង បណ្តាលអោយស្លាប់អ្នក
ដំណើរ43នាក់។ នេះជាគ្រោះមហន្តរាយអាកាសចរ ដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំ មក
នេះនៅប្រទេសចិន។
យន្តហោះនេះបានផ្ទុកមនុស្ស96នាក់ ហើយ43បានស្លាប់ រីឯ53នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅ
ព្យាបាលនៅមន្ទីពេទ្រ ដែលពេលបច្ចុប្បន្ន មិនមាននរណាម្នាក់មានគ្រោះថ្នាក់ដល់ជីវិត ទៀត
ឡើយ ប៉ុន្តែជនរងគ្រោះ ខ្លះត្រូវរលាកភ្លើង ខ្លះដាច់ ​និងបាក់អវៈយវៈ។
Air crashed in China (photos: Reuters)
[ ... ]

24 August 2010

កម្ពុជាចូលរួមរងចាំដើម្បីថាមពលនុយក្លេអ៊ែរ

 (រោងចក្រថាមពលនុយក្លេអ៊ែរនៅកូរ៉េខាងត្បូង)
ក្រសួងឧស្សាហរណ៏កម្ម រ៉ែ និងថាមពលបានបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រកំពុងសិក្សា
បច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងន័យឆ្លើយតប ទៅនឹងកង្វះថាមពល របស់ប្រទេសជាតិ។
កម្ពុជាចូលរួមតំរង់ជួរ ជាមួយបណ្តាប្រទេស នៅអាស៊ីអាគ្នេយ៏ ដែលមានបំណងឆ្ពោះ
ទៅរកថាមពលនុយក្លេអ៊ែរ។ គឺរយៈពេល1ខែបន្ទាប់ពីវៀតណាម បានអំពាវនាវដល់
ប្រទេសសមាជិកអាស៊ាន អោយពិចារណា លើការប្រើប្រាស់ថាមពល នុយក្លេអ៊ែរ
ដើម្បីបំពេញតំរូវការ ផ្នែកថាមពលដែលចេះតែកើនឡើង ការកើនឡើងចំណាយ
លើថាមពលដែលប្រើប្រេងឥន្ធនៈ និងការទប់ទល់ការប្រែប្រួល អាកាសធាតុ។
ប៉ុន្តែមានការព្រួយបារម្យទៅលើកន្វះលទ្ធភាពរៀបចំផ្នែកសុវត្ថិភាព។
Via: ABC Radio Australia
[ ... ]

បេក្ខនារី83នាក់ដណ្តើមយកតំណែងបវរកញ្ញាចក្រវាឡ

 83 global beauty queens (photos: AP)
រាជនីសម្រស់ចំនួន83នាក់ បានរៀបចំអោយបង្ហាញឈុតហៀលទឹក ឈុតអាវផាយនិង
ការឆ្លើយសំនួរផ្ទាល់មាត់ ដើម្បីស្វែងរកអ្នកដែលឈ្នះតំណែង បវរកញ្ញាចក្រវាឡ។
ចាប់ផ្តើមពីប្រទេសអាល់បានី(Albania) ទៅហ្សំប៊ី(Zambia) បេក្ខនារីដែលមកពីទ្វីបទាំង6
ត្រូវដើរបង្ហាញរាងលើឆាក នៅយប់ថ្ងៃចន្ទនេះនៅ Mandalay Bay Resort and Casinoក្រុង
Las Vegas។
អ្នកឈ្នះនឹងត្រូវជំនួសតំណែង បវរកញ្ញាចក្រវាឡឆ្នាំ2009 គឺនាងStefania Fernandezដែល
បានយកជ័យជំនះក្នុងអាយុ18ឆ្នាំ ហើយក៏ជាលើកទី2សំរាប់ប្រទេសVenezuela។
 បវរកញ្ញាមកពីអ៊ីស្រាអែល
 បវរកញ្ញាមកពីជប៉ុន
បវរកញ្ញាមកពីថៃ
[ ... ]

ចំនងស្នេហ៏ប្តីប្រពន្ធTiger Woodsបានបញ្ចប់

 Tiger Woods និងភរិយារបស់គាត់គឺនាង Elin Nordegren (photo: The Guardian)
Tiger Woodsនិងភរិយារបស់គាត់ ដែលមានដើមកំណើត ជាជនជាតិស៊ុយអែដ បានលែង
លះគ្នា ជាផ្លូវការកាលពីថ្ងៃចន្ទ ម្សិលមិញនេះ។ រយៈពេល9ខែក្រោយពីការគ្រោះថ្នាក់រថ
យន្តខាងក្រៅផ្ទះ បានធ្វើអោយបែកការ រឿងផិតក្បត់របស់កីឡារករ វាយកូនហ្គូលដ៏ល្បី
ឈ្មោះរបស់ពិភពលោករូបនេះ។
ពួកយើងសោកស្តាយណាស់ ដែលចំនងអាពាហ៏ពិពាហ៏ របស់ពួកយើងត្រូវចប់យ៉ាងដូច
នេះ ហើយយើងមានតែជូនពរគ្នា អោយមានអនាគតល្អរៀងៗខ្លួនTiger Woods និងភរិយា
របស់គាត់គឺនាង Elin Nordegrenបាននិយាយដូច្នេះ។
អ្នកទាំង2បានរៀបអាពាហ៏ពិពាហ៏ កាលពីខែតុលាឆ្នាំ2004នៅ Barbadosមានកូនស្រីអាយុ
3ឆ្នាំម្នាក់និង កូនប្រុសអាយុ19ខែម្នាក់គឺSamនិងCharlie។  
[ ... ]